Khy Sovuthy
អតីតនគរបាលខណ្ឌដូនពេញម្នាក់ ឡើងសវនាការពីបទប្លន់សម្លាប់ស្ត្រីអ្នកប្តូរប្រាក់
កាលពីម្សិលមិញសាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសអតីតមន្ត្រីនគរបាលម្នាក់ ដែលជាប់ចោទពីបទបាញ់សម្លាប់ស្ត្រីម្នាក់ទាំងកណ្តាលថ្ងៃកាលពីខែសីហាឆ្នាំមុន ជារឿងមួយដែលបានធ្វើឲ្យអន្តរជាតិមានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីរូបភាពប្លន់សម្លាប់នោះ ត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធអីុនធើណិត។ សាលាដំបូងបានបើកសវនាការជំនំុជម្រះពីចម្លើយរបស់អតីតមន្ត្រីនគរបាលខណ្ឌដូនពេញម្នាក់ឈ្មោះឡាយវណ្ណៈអាយុ៣១ឆ្នាំ ដែលត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតគិតទុកជាមុន និងបទប្រើប្រាស់អាវុធខុសច្បាប់ក្នុងករណីបាញ់សម្លាប់ប្លន់អ្នកស្រី ជួនធារ៉ា អាយុ៤៧ឆ្នាំកាលពីថ្ងៃទី២៨ខែសីហា ។ សាលាដំបូងក៏បានកាត់ទោសកំបាំងមុខបុរសពីរនាក់ទៀតដែរ គឺឈ្មោះ លឹមទ្រី និងឈ្មោះប៉ុលកុម្ភ: ពីបទរួមសមគំនិតក្នុងអំពើប្លន់ដ៏សាហាវលើអ្នកស្រីជួនធារ៉ា ដែលពួកជនល្មើសបានវាយដំ និងបាញ់សម្លាប់ ខណ:ពេលកំពុងប្រតាយប្រតប់គ្នាដណ្តើមយក ប្រអប់មួយដែលមានប្រាក់នៅក្នុងនោះចំនួន២៥.០០០ដុល្លារពីស្ត្រីរងគ្រោះនៅខាងក្រៅផ្សារមួយក្នុងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។ ហេតុការណ៍គួរឲ្យរន្ធត់តក់ស្លុតនេះត្រូវកាមេរ៉ាសុវត្ថិភាពមួយនៅក្បែរនោះ ចាប់រូបភាពបាននិងត្រូវបានគេដាក់បញ្ចូលទៅក្នុងគេហទំព័រយូធ្យូប (YouTube)។រូបភាពឃោរឃៅនេះត្រូវបានមនុស្សជាង១៤០.០០០នាក់បើកមើលក្នុងរយ:ពេលពីរសប្តាហ៍ក្រោយមានឃាតកម្មនេះ។ យោងតាមលិខិតឆ្លើយបំភ្លឺមួយរបស់លោកផុនដាទី ដែលត្រូវជាកូនប្រុសរបស់អ្នកស្រី ជួនធារ៉ា បានឲ្យដឹងថា ខណ:ពេលពួកគាត់ទាំងពីរនាក់ម្តាយ និងកូន...
អ្នកតវ៉ាជម្លោះដីធ្លីបឹងកក់ បដិសេធថា ខ្លួនមិនមែនជា សកម្មជនគណបក្ស សម រង្ស៊ី
កាលពីព្រឹកថ្ងៃសុក្រ សកម្មជនតវ៉ារឿងជម្លោះដីធ្លីនៅបឹងកក់ចំនួន៥នាក់បាននាំគ្នាដើរចូលសាលាសង្កាត់ស្រះចក ដើម្បីទាមទារសុំឲ្យគេលុបឈ្មោះរបស់ពួកគេចេញពីបញ្ជីអ្នកឃ្លាំមើលការចុះឈ្មោះបោះឆ្នោតដែលធ្វើការឲ្យគណបក្សសមរង្ស៊ី។ សកម្មជនទាំងនេះបាននិយាយថាពួកគេមានឈ្មោះក្នុងបញ្ជីថាជាអ្នកឃ្លាំមើលការចុះឈ្មោះបោះឆ្នោតស្ម័គ្រចិត្តឲ្យគណបក្សសមរង្ស៊ី ដោយគ្មានការយល់ព្រមពីពួកគេឡើយ ដោយពួកគេបាននិយាយថាទង្វើនោះ ត្រូវបានគេធ្វើឡើងដើម្បីឲ្យគេគិតថាខ្លួនគឺជាសមាជិកគណបក្ស សម រង្ស៊ី ដើម្បីធ្វើឲ្យការប្រឆាំងតវ៉ារបស់ពួកគេចំពោះការបណ្តេញចេញពីតំបន់បឹងកក់ពាក់ព័ន្ធនឹងរឿងនយោបាយ។ សេចក្តីរាយការណ៍ជាច្រើនដែលបានចេញផ្សាយតាមកាសែតក្នុងស្រុកនៅសប្តាហ៍នេះ បានចាត់ទុកក្រុមអ្នកតវ៉ានៅបឹងកក់ថាជាសមាជិករបស់គណបក្សប្រឆាំង ហើយបានចុះផ្សាយពីក្រុមមន្ត្រីសាលារាជធានីភ្នំពេញដោយមិនបញ្ចេញឈ្មោះ ដែលបានចោទប្រកាន់ស្ត្រីបួននាក់ និងបុរសម្នាក់ថាបានញុះញង់ឲ្យមានអំពើហឹង្សាអំឡុងពេលការតវ៉ារបស់ពួកគេក្នុងនាមគណបក្ស សម រង្ស៊ី។ សកម្មជនទាំងប្រាំនាក់នេះបាននិយាយកាលពីថ្ងៃសុក្រថាពួកគេមិនមានការជាប់ពាក់ព័ន្ធជាមួយគណបក្ស សម រង្ស៊ី ទេ ហើយពួកគេកំពុងតែគាំទ្រប្រជាជនចំនួន៥៨គ្រួសារដែលត្រូវបានលុបឈ្មោះចេញពីផែនការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនកាលពីខែសីហា ដើម្បីកាត់ដីទំហំ១២,៤៤ហិកតាប្រគល់ឲ្យប្រជាជនដែលមានប័ណ្ណកម្មសិទ្ធិដីនៅបឹងកក់។ អ្នកស្រី ទេព វន្នី សកម្មជនតវ៉ារឿងដីធ្លីបឹងកក់ដ៏ល្បីមួយរូប បាននិយាយថា “ ខ្ញុំមិនស្អប់គណបក្សណាទេ ប៉ុន្តែខ្ញុំក៏មិនចង់បំរើឲ្យគណបក្សណាដែរ ពីព្រោះយើងកំពុងតែទាមទារប្លង់ដីពីរដ្ឋាភិបាល។ ដូច្នេះយើងមិនចង់មានទំនាក់ទំនងជាមួយគណបក្សណាមួយទេ” ។ យោងតាមឯកសារផ្លូវការមួយចំនួនដែលទទួលបានកាលពីថ្ងៃសុក្របានឲ្យដឹងថា អ្នកស្រី វន្នីរួមជាមួយ អ្នកស្រី ហេង មុំ គង់ចន្ថា តុល ស្រីពៅ និង ឌួង គា ដែលជាសកម្មជនតវ៉ាជម្លោះដីធ្លីនៅបឹងកក់យ៉ាងសកម្មនោះ សុទ្ធតែមានឈ្មោះជាភ្នាក់ងារឃ្លាំមើល ការបោះឆ្នោតរបស់គណបក្សសមរង្ស៊ី។ ពួកគាត់ម្នាក់ៗសុទ្ធតែបានបដិសេធថាគ្មានទំនាក់ទំនងជាមួយគណបក្សប្រឆាំងនោះទេ ហើយបាននិយាយថា រឿងនោះគឺជាល្បិចរបស់លោក ខាយ ណារី ជាសមាជិកក្រុមប្រឹក្សាសង្កាត់មកពីគណបក្សសមរង្ស៊ី ដែលបានប្រាប់ពួកគេថា គាត់បានបញ្ចូលពួកគេទៅក្នុងបញ្ជីសមាជិកគណបក្សសមរង្ស៊ីដោយពួកគេមិនបានដឹង។ អ្នកស្រី វន្នី បាននិយាយថា “ លោក ខាយ ណារី បានយកឈ្មោះរបស់ពួកយើងទៅដាក់ក្នុងបញ្ជីឈ្មោះរបស់គណបក្សសមរង្ស៊ីសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ដោយគ្មានការយល់ព្រមពីពួកយើងឡើយ”។ កាលពីថ្ងៃសុក្រគេមិនអាចទាក់ទងសុំការអធិប្បាយពីលោក ណារី បានទេ។ ប៉ុន្តែលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសមរង្ស៊ីបានមានប្រសាសន៍ថា លោកមិនបានដឹងអំពីការជាប់ពាក់ព័ន្ធរបស់លោក ណារី នៅក្នុងបញ្ហានេះទេ។លោកបានមានប្រសាសន៍ដោយមិនបានពន្យល់ក្បោះក្បាយថា “ នេះគឺជារឿងនៅមូលដ្ឋាន” ។ បន្ទាប់ពីធ្វើការតវ៉ានៅមុខសាលាសង្កាត់ជាមួយអ្នកភូមិបឹងកក់ជាច្រើននាក់ទៀត...
គម្រោងស្ដារផ្លូវរថភ្លើងនៅក្នុងប្រទេសកម្ពុជាឡើងវិញ ត្រូវការមូលនិធិបន្ថែមទៀត
អ្នកប្រឹក្សាយោបល់ម្នាក់ ប្រចាំក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងកាលពីម្សិលមិញថា ការស្ដារឡើងវិញនូវបណ្ដាញផ្លូវដែក ដែលទ្រុឌទ្រោមនៅក្នុងប្រទេសកម្ពុជា មានរយៈពេលជិតប្រាំមួយខែ ហួសពីការគ្រោងទុក និងតម្លៃការងារក្នុងរយៈពេលជាងមួយឆ្នាំ ក៏ដូច្នេះដែរ គឺគម្រោងនេះអស់ប្រាក់ហើយ។ លោកប៉ូលផៅវើ (Paul Power) អ្នកប្រឹក្សាយោបល់គម្រោងផ្លូវដែក របស់ក្រសួងនេះបានមានប្រសាសន៍ កាលពីម្សិលមិញថាគម្រោងស្ដារផ្លូវដែក ដែលមានចម្ងាយ៦០០គីឡូម៉ែត្រ ពេលនេះនឹងត្រូវបញ្ចប់ក្នុងខែតុលា ឆ្នាំ២០១២។ លោកបានបន្ថែមទៀតថា គម្រោងនឹងចំណាយទឹកប្រាក់អស់ពី៥០ទៅ១០០លានដុល្លារ ដើម្បីបញ្ចប់គម្រោងនេះ គឺលើសពីចំនួនទឹកប្រាក់១៤០លានដុល្លារ ដែលបានដាក់បញ្ចូលក្នុងគម្រោងនេះ ដោយធនាគារអភិវឌ្ឍន៍អាស៊ី(ADB)និងទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍន៍អន្ដរជាតិអូស្ត្រាលី។ លោកបានមានប្រសាសន៍ថា “ យើងកំពុងតែសហការគ្នា ដើម្បីឲ្យដឹងថាតើវានឹងត្រូវចំណាយប៉ុន្មានទៀត ហើយទឹកប្រាក់នេះគួរបានមកពីណា”។ លោកបានបន្ថែមថា រដ្ឋាភិបាល និងអ្នកគាំទ្រគម្រោងនេះបានបា៉ន់ប្រមាណខុសអំពីចំនួនទឹកប្រាក់ត្រូវចំណាយលើកំណាត់ផ្លូវដែកដំបូង ដែលត្រូវស្ដារឡើងវិញនោះ ។ លោកបានមានប្រសាសន៍ថា “ នៅពេលយើងចុះទៅសិក្សាផ្លូវដែក ហើយពិនិត្យមើលថាផ្លូវដែកនេះ ជារឿយៗបែកបាក់ជាកំណាត់ៗ ដូច្នេះគេមិនទាន់ដឹងថា ត្រូវការអ្វីនោះទេ រហូតដល់យើងពិនិត្យមើល។នោះ គឺជាហេតុឲ្យមានការចំណាយកើនកាន់តែច្រើនឡើង”។ លោក ផោវើ ក៏បានមានប្រសាសន៍ផងដែរថាក្រុមហ៊ុនថល់ហូលឌីង (Toll Holdings) ដែលទទួលបានសិទ្ធិសម្បទានរយៈពេល៣០ឆ្នាំ ក្នុងប្រតិបត្តិការបណ្ដាញផ្លូវដែកជាមួយនឹងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបកម្ពុជា បានជូនដំណឹងដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតាមរយៈលិខិតមួយច្បាប់កាលពីថ្ងៃសុក្រថាខ្លួននឹងបញ្ឈប់ប្រតិបត្តិការទាំងអស់ នៅចុងខែនេះហើយ។ លោក ផៅវើ បានមានប្រសាសន៍ថា នៅក្នុងលិខិតនេះក្រុមហ៊ុន ថល់ ហូលឌីង បានលើកឡើងថា ខ្លួននឹងបញ្ឈប់ប្រតិបត្តិការជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី៣១ ខែមីនារហូតដល់ខែមករា ឆ្នាំ២០១៣ ហើយនឹងផ្អាកបុគ្គលិកចំនួនពាក់កណ្ដាលក្នុងចំណោមបុគ្គលិក១២០នាក់របស់ខ្លួន។ ក្រមហ៊ុន ថល់ ហូលឌីង បានផ្ដល់សិទ្ធិដល់ក្រុមហ៊ុន TSO របស់បារាំងឲ្យអនុវត្តការងារស្ថាបនាផ្លូវដែកបន្តទៀត។ លោក ទូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងចំពោះលិខិតនេះ និងបានមានប្រសាសន៍ថា ការងារអនុវត្តគម្រោងនេះនឹងបញ្ឈប់នៅចុងខែនេះ ប៉ុន្ដែលោកបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទៀតឡើយ។គេនៅមិនទាន់ច្បាស់ថា ហេតុអ្វីក្រុមហ៊ុនថល់ហូលឌីងសម្រេចផ្អាកប្រតិបត្តិការរបស់ខ្លួននោះ ហើយលោក ដេវីត ឃើ (David Kerr)អគ្គនាយកក្រុមហ៊ុន ថល់ រ៉ូយ៉ាល់ អយស្ម័យយាន (Toll Royal Railways) បានបដិសេធមិនធ្វើអត្ថាធិប្បាយទេកាលពីម្សិលមិញនេះ។ យោងតាមលោក ផៅវើ បានឲ្យដឹងថាទោះជាយ៉ាងណា អ្វីដែលគេដឹងគឺថាក្រុមហ៊ុន TSO ដែលជាក្រុមហ៊ុនស្ថាបនាផ្លូវដែកមិនបានបំពេញតាមកាលកំណត់ពីរលើកហើយក្នុងការបញ្ចប់គម្រោងផ្លូវដែកចម្ងាយ២៦៦គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ។ បន្ទាប់ពីពិធីបើកការដ្ឋានបណ្ដាញផ្លូវដែកក្នុងឆ្នាំ២០០៩មក ក្រុមហ៊ុននេះមុនដំបូងបានមានបំណងចង់បញ្ចប់ការងារស្ថាបនាក្នុងខែតុលា ឆ្នាំ២០១០។កាលបរិច្ឆេទនោះ ត្រូវបានពន្យារពេលរហូតដល់ខែឧសភា ឆ្នាំ២០១១ ហើយការអនុវត្តជាក់ស្តែង ក៏បានខកខានដែរ។ យោងតាមរបាយការណ៍ប្រចាំឆ្នាំមួយ ដែលក្រសួងសាធារណការចេញផ្សាយកាលពីថ្ងៃច័ន្ទ បានឲ្យដឹងថា ការងារស្ថាបនាផ្លូវដែកពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុបញ្ចប់បានត្រឹម៥២ភាគរយប៉ុណ្ណោះ ខណៈដែលបណ្ដាញផ្លូវដែកចម្ងាយ៣៨៦គីឡូម៉ែត្រ រវាងរាជធានីភ្នំពេញ និងក្រុងប៉ោយប៉ែតបញ្ចប់បានត្រឹមតែ១៨ភាគរយ។ បណ្ដាញផ្លូវដែកទី៣ ដែលមានចម្ងាយ៤៨ គីឡូម៉ែត្រ រវាងក្រុងប៉ោយប៉ែត និងក្រុងសេរីសោភ័ណក្នុងខេត្តបន្ទាយមានជ័យ បានបញ្ចប់រួចរាល់ហើយ។ ADBបានចេញសេចក្ដីប្រកាសមួយ កាលពីម្សិលមិញដោយលើកឡើងថា ការផ្អាករបស់ក្រុមហ៊ុន ថល់ ហូលឌីង និងឈានទៅរកការពន្យារពេលគម្រោងបន្ថែមទៀត។ សេចក្ដីប្រកាសនេះលើកឡើងថា“ធនាគារអភិវឌ្ឍន៍អាស៊ីព្រួយបារម្ភថាប្រសិនបើរថភ្លើង ដែលត្រូវប្រើប្រាស់ សម្រាប់ការងារគម្រោងស្តារផ្លូវដែកលែងមានទៀតហើយនោះ ការផ្អាកអាចនាំមកនូវការពន្យារពេលតទៀតដល់ការស្ថាបនាផ្លូវ”។ សេចក្ដីប្រកាសនេះបន្ថែមទៀតថា ផ្លូវដែកនេះ បានធ្វើឲ្យមានការពន្យារពេល ដោយសារទឹកជំនន់បានជន់លិចយ៉ាងធ្ងន់ធ្ងរកាលពីឆ្នាំទៅ និងបញ្ហាស្មុគស្មាញទាក់ទងនឹងការរើលំនៅដ្ឋានរបស់អ្នកភូមិ។ លោក ផោវើ បានមានប្រសាសន៍ថាពេលនេះគម្រោងមិនអាចបញ្ចប់មុនចុងឆ្នាំ២០១៣ទេ។ លោក លី បូរិន ប្រធាននាយកដ្ឋានផ្លូវដែកនៅក្រសួងសាធារណការ បានមានប្រសាសន៍ថា ការពន្យារពេលគម្រោងនេះបាននាំឲ្យការរំពឹងទុករបស់ក្រុមហ៊ុន ថល់ហូលឌីងក្នុងការស្វែងរកប្រាក់ចំណេញត្រូវបានកាត់បន្ថយ ហើយវាអាចជាហេតុផលសម្រាប់ពួកគេក្នុងការផ្អាកគម្រោងនេះ។ លោកបានមានប្រសាសន៍ថា “ ក្រុមហ៊ុន ថល់ ហូលឌីង ចំណាយលុយច្រើនណាស់ ក៏ប៉ុន្ដែគេទទួលបានប្រាក់ចំណេញតិចតួចបំផុត ដូច្នេះខ្ញុំគិតថា វាជាហេតុផលនាំឲ្យមានការផ្អាកនេះ”៕ ប្រែសម្រួលដោយ ចេវប៊ុននី
សាលាឧទ្ធរណ៍តម្កល់សាលក្រមនៅក្នុងរឿងក្តីដំបូងរបស់អង្គភាពប្រឆាំងអំពើពុករលួយ
កាលពីម្សិលមិញសាលាឧទ្ធរណ៍បានតម្កល់សាលក្រមផ្តន្ទាទោសលោកតុបច័ន្ទសិរីវុធអតីតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់និងអង្គរក្សរបស់លោកពីរនាក់ទៀតឲ្យជាប់ពន្ធនារគារចាប់ពី១៥ឆ្នាំដល់១៩ឆ្នាំពីបទទទួលសំណូកបង្ខាំងមនុស្សខុសច្បាប់និងជំរិតទារប្រាក់។ សាលាដំបូងខេត្តពោធិ៍សាត់បានផ្តន្ទាទោសលោកតុបច័ន្ទសិរីវុធ ឲ្យជាប់ពន្ធនាគារ១៩ឆ្នាំនិងអង្គរក្សរបស់លោកឈ្មោះរស់ សំណាងឲ្យជាប់ពន្ធនាគារ១៥ឆ្នាំហើយឈ្មោះឈិតវុទ្ធីឲ្យជាប់ពន្ធនាគារ១៦ឆ្នាំកាលពីខែឧសភាជារឿងក្តីដំបូងដែលអង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលបានប្តឹងទៅតុលាការ។ អ្នកទាំងបីត្រូវបានចាប់ខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ២០១០បន្ទាប់ពីការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយបានរកឃើញថាអតីតព្រះរាជអាជ្ញារូបនេះនិងអង្គរក្សរបស់លោកបានបង្ខាំងមនុស្សខុសច្បាប់ និងប៉ុនប៉ងជំរិតទារប្រាក់ពីមនុស្សដែលខ្លួនបង្ខាំងទាំងនោះជាថ្នូរនឹងការដោះលែង។ អង្គរក្សទីបីម្នាក់ទៀតឈ្មោះពេជ្រគង់យូដែលត្រូវជាប្អូនថ្លៃរបស់លោកតុបច័ន្ទសិរីវុធនោះកំពុងរត់គេចខ្លួននៅឡើយ ប៉ុន្តែត្រូវបាន កាត់ទោសកំបាំងមុខតាមការចោទប្រកាន់ពីបទល្មើសដូចគ្នានេះនិងត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១៨ឆ្នាំ។ បន្ទាប់ពីតុលាការចេញសាលក្រមដើមអ្នកទាំងបួននាក់នេះត្រូវបានបង្គាប់ឲ្យសងប្រាក់សរុបចំនួនបួនលានរៀល (ប្រហែល១.០០០ដុល្លារ) ទៅឲ្យដើមចោទឈ្មោះឃុលសុខណា។ លោកឃុលសុខណាស្ថិតនៅក្នុងក្រុមភ្លេងដឹកឈើមួយក្រុម ដែលចុងចោទទាំងនេះបានឃាត់ខ្លួនមុនពេលប៉ុនប៉ងជំរិតទារប្រាក់ពីពួកគេកាលពីខែមិថុនាឆ្នាំ២០១០។ លោកប៉ុលសំអឿនជាចៅក្រមជំនុំជម្រះបានមានប្រសាសន៍នៅពេលអានសេចក្តីសម្រេចរបស់តុលាការកាលពីម្សិលមិញថា បើទោះណាជាចុងចោទទាំងនេះអះអាងថាពួកគេគ្មានពិរុទ្ធភាពក៏ដោយក៏តុលាការមិនជឿពួកគេដែរ។ លោក ប៉ុលសំអឿនបានថ្លែងថា“ពួកគេពិតជាមានពិរុទ្ធភាពពីបទបង្ខាំងមនុស្សខុសច្បាប់ ជំរិតទារប្រាក់និងទទួលសំណូកមែន។តុលាការឃើញថា សេចក្តីសម្រេចរបស់សាលាដំបូងខេត្តពោធិ៍សាត់គឺត្រឹមត្រូវហើយ”។ លោកម៉ុនកែវស៊ីវិនមេធាវីការពារដើមចោទឈ្មោះសុខណានោះបានមានប្រសាសន៍ថាសេចក្តីសម្រេចរបស់តុលាការគឺត្រឹមត្រូវ ពីព្រោះមានភស្តុតាងគ្រប់គ្រាន់ដើម្បីបង្ហាញថា អតីតចៅក្រមរូបនេះ និងអង្គរក្សរបស់គាត់ ពិតជាមានពិរុទ្ធភាព មែន។ លោកគាឆាយមេធាវីតំណាងលោកតុបច័ន្ទសិរីវុធបានច្រានចោលសាលក្រមនេះ។ លោកបាននិយាយថា“ខ្ញុំមិនអាចទទួលយកសាលក្រមរបស់តុលាការនេះបានទេពីព្រោះព្រះរាជអាជ្ញាមានសិទ្ធិឃុំខ្លួនជនសង្ស័យ។ខ្ញុំគិតថាកូនក្តីរបស់ខ្ញុំនឹងប្តឹងទៅតុលាការកំពូល។ខ្ញុំនឹងពិភាក្សារឿងនេះជាមួយកូនក្តីរបស់ខ្ញុំ”។ លោកគាឆាយបានសួរថាហេតុអ្វីបានជាមន្ត្រីរដ្ឋបាលព្រៃឈើគ្មានទោស ព្រោះពួកគេតែងតែចាប់ខ្លួននិងដោះលែងជនសង្ស័យជាប្រចាំនោះ។ លោកសែមចិន្តាមេធាវីតំណាងអង្គរក្សទាំងពីររូបនេះបានមានប្រសាសន៍ថា“ខ្ញុំមិនទាន់ប្រាកដថាតើកូនក្តីរបស់ខ្ញុំនឹងប្តឹងទៅតុលាការកំពូលឬក៏អត់នោះទេប៉ុន្តែខ្ញុំនឹងពិភាក្សាជាមួយពួកគាត់”៕ ប្រែសម្រួលដោយសោមសារុន
ទោសជាប់ពន្ធនាគារពីបទលួចបន្លំប្រាក់ក្រុមហ៊ុន៦០លានដុល្លារ ត្រូវបានបន្ថយមកត្រឹមបីឆ្នាំ
កាលពីម្សិលមិញ សាលាឧទ្ធរណ៍បានបន្ថយទោសជាប់ពន្ធនាគាររបស់អតីតអគ្គនាយករងក្រុមហ៊ុនអានកូគ្រុបនិងភរិយារបស់លោកមកត្រឹមបីឆ្នាំប៉ុណ្ណោះក្នុងម្នាក់។កាលពីខែធ្នូ សាលាដំបូងរាជធានីភ្នំពេញបានកាត់ទោសប្តីប្រពន្ធពីរនាក់នេះឲ្យជាប់ពន្ធនាគារក្នុងម្នាក់បួនឆ្នាំកន្លះពីបទលួចបន្លំប្រាក់ក្រុមហ៊ុនជិត៦០លានដុល្លារពីក្រុមហ៊ុនរបស់លោកកុកអានជាពាណិជ្ជករនិងជាសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា។ ក្នុងពេលប្រកាសសាលក្រមលោក ប្លង់ សំណាង ចៅក្រមជំនុំជម្រះ បានមានប្រសាសន៍ថាលោកបានកាត់ទោសប្តីប្រពន្ធពីរនាក់េនះពីបទរំលោភលើសេចក្តីទុកចិត្តរវាងបុគ្គលនិងបុគ្គលដែលអាចឲ្យលោកចេញសាលដីកាផ្តន្ទាទោសជាប់ពន្ធនាគារដែលមានរយៈពេលខ្លីជាងទោសដែលសម្រេចដោយសាលាដំបូងរាជធានីភ្នំពេញបាន។ សាលាដំបូងរាជធានីភ្នំពេញបានកាត់ទោសអ្នកទាំងពីរពីបទរំលោភលើសេចក្តីទុកចិត្តដោយបុគ្គលម្នាក់ដែលជាអ្នកដឹកនាំស្ថាប័នស្របច្បាប់ណាមួយ ដូចជាសាជីវកម្មជាដើម។ លោកចៅក្រម សំណាងបានមានប្រសាសន៍ថា“តុលាការសម្រេចផ្តន្ទាទោសឈ្មោះ ហេងឈាងអាយុ៤២ឆ្នាំនិងឈ្មោះ ទេពកូលាបអាយុ៣៦ឆ្នាំ ឲ្យជាប់ពន្ធនាគារក្នុងម្នាក់បីឆ្នាំពីបទរំលោភលើសេចក្តីទុកចិត្ត...តុលាការបង្គាប់ឲ្យអ្នកទាំងពីរបង់ប្រាក់៥៨,៣៤លានដុល្លារ ហើយក៏បង្គាប់ឲ្យពួកគេសងជំងឺចិត្តចំនួន៥០.០០០ដុល្លារដល់លោក កុកអានដែលជាដើមចោទផងដែរ”។ លោកឈាងបានបដិសេធថាខ្លួនមិនបានលួចបន្លំប្រាក់នោះទេ ប៉ុន្តែបានសារភាពថា គណនេយ្យរបស់ក្រុមហ៊ុនពិតជាបាត់ប្រាក់ចំនួន៦៣០.០០០ដុល្លារមែន ពីព្រោះប្រពន្ធរបស់លោកកុកអានឈ្មោះសុខអុីមបានប្រាប់លោកឲ្យដកប្រាក់ទាំងនោះយកទៅសាងសង់ផ្ទះមួយខ្នងនៅក្នុងខណ្ឌទួលគោក។ លោកបានថ្លែងថា ការចោទប្រកាន់ពីការលួចបន្លំប្រាក់នេះគឺផ្អែកលើរបាយការណ៍សវនកម្មមិនសុក្រិដ្ធអំពីរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន អានកូគ្រុប។ លោកចៅក្រមសំណាង បានច្រានចោលការឆ្លើយការពារខ្លួនរបស់លោកឈាងថា “គ្រាន់តែជាការដោះសារ”ដោយបានមានប្រសាសន៍បន្ថែមថាអ្នកទាំងពីរ“មានកំហុសល្មមនឹង ពីបទរំលោភលើសេចក្តីទុកចិត្ត”។ ខណៈដែលតុលារការប្រកាសសាលក្រមសមាជិកគ្រួសារព្រមទាំងសិស្សានុសិស្ស និងសហសេវិកដែលមានចំនួនប្រមាណ២០០នាក់មកពីសាកលវិទ្យាល័យភ្នំពេញអន្តរជាតិដែលមានលោក ឈាងជាប្រធាននិងលោកស្រី កូលាប ជានាយិកាសាកលវិទ្យាល័យបាននាំគ្នាស្រែកសម្តែងការមិនពេញចិត្ត...
ជនរងគ្រោះដោយការបាញ់ប្រហារទាមទារសំណង៩៥ពាន់ដុល្លារពីអតីតអភិបាលក្រុង
កម្មការិនីរោងចក្រពីរនាក់ ដែលរងគ្រោះដោយការបាញ់ប្រហារ កាលពីខែមុនអំឡុងការតវ៉ានៅឯតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តស្វាយរៀងបានដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តកាលពីម្សិលមិញដោយចោទលោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិតពីបទប៉ុនប៉ងមនុស្សឃាត។ នាងប៊ុនចិន្តាអាយុ២១ឆ្នាំនិងនាងនុតសុខនអាយុ២៣ឆ្នាំបាននិយាយថាពួកគេក៏បានទាមទារសំណងជំងឺចិត្តជាទឹកប្រាក់សរុប៩៥.០០០ដុល្លារ ផងដែរពីលោកបណ្ឌិតសម្រាប់របួសដោយការបាញ់ប្រហារ កាលពីថ្ងៃទី២០ ខែកុម្ភៈ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ម៉ាន់ហាតតាន់។ នាង ចិន្តាបាននិយាយថា“មន្ត្រីតុលាការបានទទួលពាក្យបណ្តឹងរបស់យើងនៅម៉ោងប្រហែល៩:៣០នាទីព្រឹកខ្ញុំបានប្តឹងលោកឈូកបណ្ឌិត អតីតអភិបាលក្រុងបាវិត និងបានចោទលោកពីបទប៉ុនប៉ងមនុស្សឃាត ហើយខ្ញុំបានទាមទារសំណង៥០.០០០ដុល្លារ”។ នាង ចិន្តាត្រូវបានបាញ់ចំខ្នងផ្នែកខាងក្រោម ហើយបាននិយាយរំឭកអំពីការបញ្ជាក់របស់វេជ្ជបណ្ឌិតថានាងមិនត្រូវធ្វើការធ្ងន់ក្នុងរយៈពេលប្រាំឬប្រាំមួយខែ។ នាង សុខនដែលត្រូវបានបាញ់ចំខ្នងផងដែរនោះបាននិយាយថាមុខរបួសរបស់នាងតម្រូវឲ្យនាងទៅជួបវេជ្ជបណ្ឌិតជាទៀងទាត់។ នាងបាននិយាយថា“ខ្ញុំបានប្តឹងលោកឈូកបណ្ឌិតដោយចោទគាត់ពីបទមនុស្សឃាតពីព្រោះគាត់មានបំណងបាញ់សម្លាប់កម្មករដោយចេតនា។ខ្ញុំទាមទារសំណង៤៥.០០០ដុល្លារ។ខ្ញុំសង្ឃឹមថា តុលាការរកយុតិ្តធម៌ឲ្យខ្ញុំ”។ ជនរងគ្រោះទីបីឈ្មោះកែវនាអាយុ១៨ឆ្នាំបាននិយាយកាលពីថ្ងៃច័ន្ទថានាងនឹងមិនប្តឹងទេ។ លោកសូសីហាក្រឡាបញ្ជីរបស់ព្រះរាជអាជ្ញាអមសាលាដំបូង បានមានប្រសាសន៍ថាតុលាការបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះប្តឹងលោក បណ្ឌិត ដែលត្រូវបានដកចេញពីតួនាទី ជាអភិបាលក្រុងកាលពីសប្តាហ៍មុនហើយបានផ្ទេរទៅកាន់តួនាទីមិនច្បាស់លាស់មួយ នៅក្នុងការិយាល័យសាលាខេត្ត។ លោក សីហាបានថ្លែងថា“ពួកគេបានប្តឹងលោកឈូកបណ្ឌិតពីព្រោះរដ្ឋាភិបាលបានកំណត់អត្តសញ្ញាណលោកជាជនសង្ស័យហើយបណ្តាញព័ត៌មានបានផ្សព្វផ្សាយអំពីរឿងនេះហើយពួកគេបានសំុឲ្យយើងចាប់ជនសង្ស័យមកផ្តន្ទាទោស ព្រមទាំងទាមទារសំណងផងដែរ”។ លោកបានបន្ថែមថាលោកនឹងបញ្ជូនពាក្យបណ្តឹងនេះទៅលោកហឹុងប៊ុនជាព្រះរាជអាជ្ញាអមសាលាដំបូងនៅពេលឆាប់ៗនេះ។លោក ប៊ុនជាបានមានប្រសាសន៍ថាលោករវល់ណាស់...
លោក ហ៊ុន សែន និយាយការពារការលើកលែងទោសបទល្មើសនេសាទ
អំឡុងការថ្លែងសុន្ទរកថារយៈពេលជាងបីម៉ោងនោះលោកនាយករដ្ឋមន្ត្រីហ៊ុន សែនកាលពីម្សិលមិញបានធ្វើការបញ្ជាក់ពីការលើកលែងទោសនាពេលថ្មីៗនេះចំពោះបទល្មើសនេសាទហើយបានស្នើឲ្យមន្ត្រីជលផលធ្វើកំណែទម្រង់ច្បាប់នេះដែលដាក់ទោសព្រហ្មទណ្ឌចំពោះការប្រើប្រាស់ឧបករណ៍នេសាទមួយចំនួន។ លោកបានមានប្រសាសន៍ថា“អស់លោកបានអនុញ្ញាតឲ្យវិស័យឯកជនប្រើប្រាស់ទឹកទន្លេរាប់រយពាន់ម៉ែត្រ ប៉ុន្តែប្រជាពលរដ្ឋវិញឲ្យប្រើតែពីរម៉ែត្រប៉ុណ្ណោះ។យើងត្រូវតែកែប្រែច្បាប់នេះដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ...សូមកុំកំណត់ចំនួនឧបករណ៍ តទៅទៀត”។ ក្នុងសុន្ទរកថារបស់លោកហ៊ុន សែនបានប្រាប់តួលេខដែលបានបង្ហាញជាលើកដំបូងអំពីការដែលឡូត៍នេសាទធ្វើពាណិជ្ជកម្មបានរីករាលដាល ដែលឡូត៍នេសាទទាំងនោះលោកបានប្រកាសលុបចោលកាលពីខែមុន។លោកហ៊ុនសែនថ្លែងថាឡូត៍នេសាទឯកជនចំនួន៣៧បានគ្របដណ្តប់លើផ្ទៃដីឬទន្លេជាង២៧០.០០០ហិកតា។ លោកបានថ្លែងថាដោយឡូត៍នេសាទទាំងអស់ត្រូវបានលុបចោលនោះ ផ្ទៃដីជិត១៧៨.០០០ហិកតាត្រូវបានបើកចំហហើយនៅសល់ពីនោះទុកសម្រាប់អភិរក្ស ដើម្បីបង្កើនបរិមាណត្រី។លោកនាយករដ្ឋមន្ត្រី ក៏បានប្រើប្រាស់សុន្ទរកថារបស់លោករិះគន់អ្នកដែលបានចោទសួរពីមូលហេតុនៅពីក្រោយការលើកលែងទោសនេះផងដែរ។ លោកហ៊ុនសែន បានមានប្រសាសន៍ថា“ឥឡូវនេះអ្នកជំនាញផ្នែកច្បាប់មួយចំនួនជំទាស់នឹងបញ្ហានេះហើយប្រជាពលរដ្ឋកំពុងគិតថាហេតុអ្វីបានជានាយករដ្ឋមន្ត្រីធ្វើដូច្នេះតើដើម្បីផលប្រយោជន៍របស់ខ្ញុំឬដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ។នៅពេលរដ្ឋាភិបាលចាប់ខ្លួនប្រជាពលរដ្ឋគេចោទរដ្ឋាភិបាល។នៅពេលរដ្ឋាភិបាលសម្រេចឲ្យប្រជាពលរដ្ឋរួចផុតពីការចោទប្រកាន់ គេថាខុសច្បាប់”។ គិតមកត្រឹមល្ងាចថ្ងៃម្សិលមិញជនសង្ស័យនិងទណ្ឌិតចំនួន៦៨នាក់ដែលជាប់ពន្ធនាគារពីបទល្មើសនេសាទតូចតាចត្រូវបានដោះលែងបន្ទាប់ពីមានការប្រកាសឲ្យលើកលែងទោសពីសំណាក់លោកនាយករដ្ឋមន្ត្រីកាលពីថ្ងៃសៅរ៍។ តុលាការដែលនៅតាមខេត្តចំនួនប្រាំពីរនៅជុំវិញបឹងទន្លេសាបបាននិងកំពុងបើកសវនាការលឿនៗលើកលែងការចោទប្រកាន់ និងដោះលែងជនសង្ស័យឲ្យនៅក្រៅឃុំរយៈពេលប៉ុន្មានថ្ងៃមកនេះហើយព្រះរាជអាជ្ញានានាបាននិយាយការពារចំណាត់ការរបស់ខ្លួនដោយលើកឡើង ថាបទល្មើសទាំងនេះគឺជាបទ ល្មើសតូចតាចជនសង្ស័យទាំងនោះជាជនក្រីក្រហើយដោយមានការលុបចោលឡូត៍នេសាទឯកជននោះបទល្មើសទាំងនេះស្ទើរតែលែងមានសុពលភាពទៅហើយ។ ប៉ុន្តែអ្នកជំនាញជលផលនិងច្បាប់ឯករាជ្យកាលពីម្សិលមិញមានចម្ងល់អំពីការលើកលែងទោសនេះនិងអំពីឥទ្ធិពលរបស់វា។លោកផាន់វណ្ណរ័ត្នព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យបាននិយាយការពារចំណាត់ការនេះដោយលើកឡើងថា “យើងបានដោះលែងពួកគេតាមនីតិវិធីតុលាការ ដូចនេះគ្មានអ្វីទាស់ខុសទេ។បទល្មើសទាំងនេះគឺជាបទល្មើសតូចតាចហើយឡូត៍នេសាទទាំងអស់ត្រូវបានលុបចោលទៀត។ជនសង្ស័យទាំងនេះក្រីក្រណាស់”។ លោកវណ្ណរ័ត្នបានបដិសេធមិនធ្វើការអត្ថាធិប្បាយពីមូលហេតុដែលតុលាការមិនពិចារណាពីកត្តាបន្ធូរបន្ថយទោសពាក់ព័ន្ធជនសង្ស័យក្នុងបទល្មើសនេសាទមុនពេលមានបញ្ជារបស់លោកនាយករដ្ឋមន្ត្រី៕ ប្រែសម្រួលដោយសោមសារុន
តុលាការបន្តដោះលែងអ្នកទោសពាក់ព័ន្ធបទល្មើសតូចតាច ខណៈដែលអនុក្រឹត្យឲ្យលុបចោលឡូត៍នេសាទ
ប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុនសែនបានប្រកាសឲ្យលើកលែងទោសទូទៅដល់ជនសង្ស័យ និងទណ្ឌិតទាំងអស់ដែលបានជាប់ពន្ធនាគារ ពីបទល្មើសនេសាទតូចតាចនោះ កាលពីម្សិលមិញលោកនាយករដ្ឋមន្ត្រីបានចុះហត្ថលេខាឲ្យអនុក្រឹត្យមួយចូលជាធរមានដើម្បីបិទឡូត៍នេសាទពាណិជ្ជកម្មនៅទូទាំងប្រទេស។ កាលពីខែមុនលោក ហ៊ុន សែន បានប្រកាសថា លោកនឹងលុបចោលឡូត៍នេសាទទាំងអស់ ដើម្បីបង្កើនបរិមាណត្រីសម្រាប់ប្រជានេសាទដែលនេសាទសម្រាប់ទប់ទល់ជីវភាព។ នៅក្នុងអនុក្រឹត្យមួយមាន៨មាត្រាដែលត្រូវបានចុះហត្ថលេខាកាលពីម្សិលមិញ លោក ហ៊ុនសែន បានបញ្ជាឲ្យលុបចោលឡូត៍នេសាទជាបន្ទាន់នៅក្នុងខេត្តបាត់ដំបងសៀមរាបពោធិ៍សាត់ កំពង់ឆ្នាំងនិងខេត្តកំពង់ធំ។ឡូត៍នេសាទនៅក្នុងខេត្តបន្ទាយមានជ័យត្រូវបញ្ជាឲ្យលុបចោលនៅថ្ងៃទី១០ខែមេសា។ ក្រុមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តដែលបានអនុវត្តតាមការប្រកាសរបស់លោកហ៊ុនសែនឲ្យមានការលើកលែងទោសនេះបាននិយាយកាលពីម្សិលមិញថាពួកគេកំពុងបន្តដោះលែងជនសង្ស័យទាំងឡាយណាដែលត្រូវបានចោទប្រកាន់ពីបទល្មើសនេសាទ។ លោកពេញវិបុលព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានលើកហេតុផលថា"តុលាការបានដោះលែងជនសង្ស័យទាំងអស់ ដែលជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ ពីព្រោះសម្តេចហ៊ុនសែនបានប្រកាសលុបចោលឡូត៍នេសាទ ហើយជនសង្ស័យទាំងនេះត្រូវបានចោទប្រកាន់ថាបានប្រព្រឹត្តបទល្មើស នៅក្នុងតំបន់ឡូត៍នេសាទទាំងនោះ"។ ក្រុមអ្នកជំនាញផ្នែកច្បាប់ បានសម្តែងកង្វល់ជុំវិញការលើកលែងទោសនេះដោយលើកឡើងថាការលើកលែងទោសបែបនេះផ្ទុយពីនីតិវិធីផ្លូវច្បាប់ ហើយវាទំនងជាការខិតខំរបស់រដ្ឋាភិបាល ដើម្បីធ្វើឲ្យមានការគាំទ្រកាន់តែច្រើនពីសាធារណជនអំឡុងពេលបោះឆ្នោត។ ទោះជាយ៉ាងណាកាលពីម្សិលមិញព្រះរាជអាជ្ញានានាបានបន្តអះអាងថាគ្មានអ្វីទាស់ខុសទេ ដែលលោកនាយករដ្ឋមន្ត្រីបញ្ជាឲ្យតុលាការដោះលែងអ្នកទោសបទល្មើសនេសាទនោះ។ លោកវិបុលដែលបានដោះលែងជនសង្ស័យប្រាំបួននាក់ ឲ្យនៅក្រៅឃុំកាលពីម្សិលមិញហើយបានបញ្ជូនជនសង្ស័យពីរនាក់ទៀតទៅកាត់ក្តីលឿនៗនិងត្រូវបានដកការចោទប្រកាន់ភ្លាមៗដែរនោះ...
លោក ជា មុនី ប្រឈមនឹងការសាកសួរដោយតុលាការជុំវិញកូដកម្មរបស់កម្មករកាត់ដេរ
មន្ត្រីសហជីពបាននិយាយថាកាលពីម្សិលមិញ សាលាដំបូងខេត្តកំពង់ឆ្នាំងបានសាកសួរលោកជាមុនី ប្រធានសហជីពសេរីកម្មករជុំវិញការចោទប្រកាន់លោកពីបទញុះញង់កម្មករ ដែលត្រូវបានប្តឹងដោយរោងចក្រកាត់ដេរមួយរបស់ក្រុមហ៊ុន M&V International Manufacturing Ltd។ លោកជាមុនីបានមានប្រសាសន៍ថាសាលាដំបូងបានសាកសួររូបលោកនិងអ្នកតំណាងសហជីពសេរីកម្មករពីររូបផ្សេងទៀតគឺលោក ម៉ាន់សេងហាក់ និងលោកឃឹមចំណានដែលត្រូវរោងចក្រកាត់ដេរ M&V ចោទប្រកាន់ពីបទញុះញង់បទប៉ុនប៉ងធ្វើឲ្យខូចខាតផលប្រយោជន៍ និងបទដឹកនាំកូដកម្មខុសច្បាប់មួយកាលពីខែតុលា។ លោកជាមុនី បានបន្តថា “ការចោទប្រកាន់ទាំងនេះគឺមិនត្រឹមត្រូវទេ”។លោកបានបដិសេធថាលោកមិនបានញុះញង់កម្មករកម្មការិនីឲ្យធ្វើកូដកម្មនោះឡើយហើយបានមានប្រសាសន៍ថាក្រុមហ៊ុនប្តឹងរូបលោកគឺខុសហើយ។ លោកបានមានប្រសាសន៍ថា“កម្មករកម្មការិនីបានធ្វើកូដកម្មនោះដោយខ្លួនឯងពីព្រោះពួកគេមិនពេញចិត្តនឹងថៅកែរោងចក្រដែលតែងតែរំលោភសិទ្ធិកម្មករ។វាជាពាក្យបណ្តឹងមួលបង្កាច់ការពិត”។ លោកសេងហាក់ បានមានប្រសាសន៍ថា“ខ្ញុំគិតថាក្រុមហ៊ុននេះដាក់ពាក្យប្តឹងពួកយើងដោយសារតែពួកគេមានបំណងគំរាមកំហែងសេរីភាពនៃការបញ្ចេញមតិនិងសិទ្ធិដែលមានចែងក្នុងច្បាប់”។ លោកបានបន្តថា“យើងយល់ថាវាគឺជាការព្រមានមួយមកលើសហជីពរបស់យើងដែលតែងតែទាមទារសិទ្ធិសេរីភាពជូនកម្មករ កុំឲ្យមានការគាបសង្កត់និងការកេងប្រវ័ញ្ចពីសំណាក់ក្រុមហ៊ុន និងដោយសារតែពួកគេចង់បញ្ឈប់ពួកយើងមិនឲ្យប្រឆាំងនឹងពួកគេ”។ លោកយិនណាក់ប្រធានរដ្ឋបាលនៅរោងចក្រ M&V បាននិយាយថាលោកបានដាក់ពាក្យបណ្តឹងនេះជួសមុខឲ្យលោកស៊ីជីន ជាជាតិចិនដែលជាថៅកែរោងចក្រនេះកាលពីថ្ងៃទី២៤ខែតុលា។លោកបានអះអាងថាលោកជាមុនី និងអ្នកក្រោមបង្គាប់របស់លោកបានញុះញង់ឲ្យកម្មករធ្វើកូដកម្មកាលពីចន្លោះថ្ងៃទី៥ដល់ថ្ងៃទី១០ខែតុលា ដែលបានធ្វើឲ្យក្រុមហ៊ុនខាតបង់ប្រាក់ចំណូលជាច្រើន។ លោក...
ជនជាប់ឃុំក្នុងបទល្មើសនេសាទត្រូវបានដោះលែងតាមបញ្ជា
នៅក្នុងរយៈពេលប៉ុន្មានថ្ងៃ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីការលើកលែងទោសដល់ប្រជាពលរដ្ឋដែលត្រូវបានឃុំខ្លួន និងចាប់ដាក់ពន្ធនាគារ ដោយសារបទល្មើសនេសាទនោះ ក្រសួងយុត្តិធម៌បានឆ្លើយតប និងបានដោះលែងជនសង្ស័យជាច្រើននាក់ ពីពន្ធនាគារខេត្ត នៅទូទាំងប្រទេសរួចហើយ។ ទោះជាយ៉ាងណា ក្រុមអ្នកវិភាគឯករាជ្យបាននិយាយថា បទបញ្ជានេះខុសប្លែកពីធម្មតានិងបង្ហាញឲ្យឃើញអំពីឥទ្ធិពលរបស់រដ្ឋាភិបាលមកលើប្រព័ន្ធយុត្តិធម៌ទៅ វិញទេ។ អ្នកវិភាគទាំងនេះបាននិយាយថា ការលើកលែងទោសក្នុងបទល្មើសនេសាទ ដែលមនុស្សជាច្រើនមិនពេញចិត្តនោះទំនងជាការប៉ុនប៉ងរកការគាំទ្រផ្នែកនយោបាយនៅពេលបោះឆ្នោតហើយ។ លោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប បាននិយាយថា លោក ហ៊ី សុភា រដ្ឋលេខាធិការក្រសួងយុត្តិធម៌បានធ្វើដំណើរមកកាន់ខេត្តរបស់លោក កាលពីថ្ងៃអាទិត្យ គឺមួយថ្ងៃក្រោយពីលោក ហ៊ុន សែន បានប្រកាសអំពីការលើកលែងទោសនេះ ដើម្បីណែនាំឲ្យព្រះរាជអាជ្ញា និងតុលាការដោះលែងមនុស្សទាំងអស់ដែលជាប់ឃុំ ពីបទល្មើសនេសាទ។ លោក ទី សុវិនថាល់ បាននិយាយថាតុលាការបានបើក “សវនាការ” ទ្រង់ទ្រាយធំមួយភ្លាមៗកាលពីម្សិលមិញ ដែលនៅក្នុងនោះបានសម្រេចថា អ្នកនេសាទក្រីក្រ១៧នាក់មិនមានពិរុទ្ធភាពទេ ហើយដោះលែងពួកគេចេញពីការឃុំខ្លួនបណ្តោះអាសន្ន។ បុរសម្នាក់ទៀត ដែលត្រូវបានកាត់ឲ្យជាប់ទោសពីបទល្មើសនេសាទ ក៏ទទួលបានការដោះលែងផងដែរ។ លោក ទី សុវិនថាល់ បាននិយាយថា “តុលាការជួយប្រជាជនក្រីក្រតាមសំណើរបស់លោក ហ៊ុន សែន ដែលស្នើឲ្យដោះលែងពួកគេ។ លោកបានថ្លែងបន្ថែមថា ការប្រោសព្រះរាជទានលើកលែងទោសដោយឡែកមួយទៀត ត្រូវបានរៀបចំ ឡើងសម្រាប់ជនដែលត្រូវបានកាត់ឲ្យជាប់ទោសក្នុងបទល្មើសនេសាទ។ លោកបានថ្លែងថា មិនមានអ្វីខុសប្លែកទេ ការដែលតុលាការអនុវត្តបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ភ្លាមៗនោះ។ “បើទោះបីជាសម្តេច ហ៊ុន សែន ចេញបញ្ជាក៏ដោយ ក៏យើងនៅតែបើកសវនាការដែរ។ យើងមិនបានបំពានច្បាប់ទេ។ យើងធ្វើតាមនីតិវិធី ” ។ នៅក្នុងខេត្តពោធិ៍សាត់ និងខេត្តកំពង់ធំវិញ តុលាការ និងព្រះរាជអាជ្ញាក៏បង្ហាញផងដែរនូវការលើកលែងទោសជាបន្ទាន់ដល់អ្នកដែលបានជាប់ឃុំពីបទប្រើប្រាស់មធ្យោបាយនេសាទខុសច្បាប់ ដូចជាការឆក់ត្រីជាដើម។ លោក ប៉ែន សារ៉ាត់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បាននិយាយថា “យើងដោះលែងឲ្យពួកគេនៅក្រៅឃុំ ក៏ព្រោះ តែបទល្មើសទាំងនេះជាបទល្មើសតូចតាច ហើយពួកគេគឺជាប្រជាជនក្រីក្រ”។ លោកបានថ្លែងថា ជនសង្ស័យ១១នាក់ ដែលកំពុងរង់ចាំឡើងសវនាការកាត់ទោសនោះ ក៏ត្រូវបានដោះលែងដែរកាលពីម្សិលមិញ។ នៅក្នុងខេត្តពោធិ៍សាត់ លោកព្រះរាជអាជ្ញា តន់ សីហតេជះ ក៏បាននិយាយដែរថា មនុស្ស១១នាក់ ដែលជាប់សង្ស័យក្នុងបទល្មើសនេសាទត្រូវបានដោះលែងឲ្យនៅក្រៅឃុំ។ លោកបានថ្លែងថា “យើងបានដោះលែងពួកគេឲ្យនៅក្រៅឃុំក្រោយពីមានសំណើរបស់សម្តេច ហ៊ុន សែន”។លោក ក៏បានអះអាងដែរថា លោក និងតុលាការគឺ“ឯករាជ្យ” មិនស្ថិតក្រោមអំណាចលោក ហ៊ុន សែន ទេ ហើយបាន “ធ្វើតាមនីតិវិធីច្បាប់” នៅក្នុងការដោះលែងនេះ។ កាលពីថ្ងៃសៅរ៍ លោក ហ៊ុន សែន បានប្រកាសថា លោកលើកលែងទោសដល់ជនសង្ស័យ ឬទណ្ឌិតក្នុងបទល្មើសប្រើប្រាស់មធ្យោបាយនេសាទខុសច្បាប់។ ទោះជាយ៉ាងណា ការដោះលែងនេះមិនធ្វើឡើងចំពោះអ្នកជាប់ឃុំក្នុងបទល្មើសនេសាទធ្ងន់ធ្ងរ ដូចជាការកាប់ឆ្ការព្រៃលិចទឹកដោយខុសច្បាប់នោះឡើយ។ វិធានការនេះធ្វើឡើងក្រោយពីមានការសម្រេចកាលពីពេលថ្មីៗនេះរបស់លោកនាយករដ្ឋមន្ត្រីក្នុងការបិទឡូត៍នេសាទពាណិជ្ជកម្មទាំងអស់នៅតាមបឹងទន្លេសាប។ លោក សុក សំអឿន ប្រធានក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាបាននិយាយថា ព្រះរាជអាជ្ញាអាចដកការចោទប្រកាន់ពីអ្នកជាប់ឃុំបណ្តោះអាសន្នបាន ប៉ុន្តែការប្រោសព្រះរាជទានលើកលែងទោសសម្រាប់តែទណ្ឌិតប៉ុណ្ណោះ៕ ប្រែសម្រួលដោយ ឌឿង សាវតាោក សុក សំអឿន បាននិយាយថា ទោះជាយ៉ាងណា វាមានភាព “ខុសប្លែកពីធម្មតា” ដែលរដ្ឋាភិបាលផ្តល់ការលើកលែងទោសទូទៅបែបនេះ។ លោកបានថ្លែងថា “វាប្រហែលជាពាក់ព័ន្ធនឹងរឿងនយោបាយ ខ្លះហើយ ព្រោះការយកមនុស្សមកកាត់ទោសពីបទល្មើសតូចតាចនោះ មិនមែនជាការល្អទេ”៕ ប្រែសម្រួលដោយ ឌឿង សាវតា